កីឡា

Man City វាយបកយកបាន៣ពិន្ទុ ទាំងប្រផិតប្រផោយ

រូបភាពពី៖​ AFP

Luton Town យប់មិញនេះបើកទ្វាផ្ទះស្វាគមន៍ក្រុមខ្លាំងមេឃខៀវ Man City បានយ៉ាងល្អប៉ុន្តែទោះបីជាយ៉ាងណាក្តីមិនអាចទប់គ្រាប់បាល់របស់ខ្សែប្រយុទ្ធរបស់ក្រុមភ្ញៀវបានឡើយ។

ម្ចាស់ផ្ទះរបូតគ្រាប់បាល់ទាំងប្រផិតប្រផោយចំនួន២គ្រាប់ខណៈដែលខ្លួនអាចរកបាន១គ្រាប់វិញដែរនៅនាទីទី៤៥បូក២ចង់តង់ទី១។

Silva និង Grealish ជាអ្នករកគ្រាប់បាល់បានម្នាក់១គ្រាប់ជួយឲ្យក្រុមភ្ញៀវយកបាន៣ពិន្ទុទាំងតានតឹងនៅនាទីទី៦២និងនាទីទី៦៥។

Man City យកបាន៣ពិន្ទុឡើងទៅលេខរៀងទី៤បណ្តោះអាសន្នក្នុងតារាងមាន៣៣ពិន្ទុតាមពីក្រោយក្រុមលេខមួយនៅកំពូលតារាង Liverpool ដែលមានដល់ទៅ៣៧ពិន្ទុនៅសប្តាហ៍នេះ៕ ប្រែម្រួល៖ស៊ុនលី

Most Popular

To Top