កីឡា

Richarlison រកបាន២គ្រាប់ម្នាក់ ឯងជួយឲ្យ Spurs ឈ្នះ Newcastle

AFP

បើកទ្វារផ្ទះយប់មិញនេះ Spurs មិនបានធ្វើឲ្យក្រុមអ្នកគាំទ្រ ខកចិត្តឡើយដោយអាចយក ឈ្នះលើក្រុមភ្ញៀវ Newcastle ដល់ទៅលទ្ធផល៤ទល់នឹង១។

១គ្រាប់ដំបូងដោយម្ចាស់ផ្ទះ រកបានដោយកីឡាករ Udogie នៅនាទីទី២០ ខណៈដែលបានទី២និងទី៣ រកបានដោយកីឡាករ Richarlison ម្នាក់ឯងនៅនាទីទី៣៨ និងនាទីទី៦០ ។

១គ្រាប់ចុងក្រោយ រកបានដោយកីឡាករ ប្រធានក្រុម Son Heung Min នៅនាទីទី៨៥ ដែលជាបាល់ពិន័យ១១ម៉ែត្រ ខណៈដែលក្រុមភ្ញៀវ តាមពីក្រោយវិញបានតែមួយគ្រាប់ប៉ុណ្ណោះ នៅនាទីទី៩០បូក១ដោយកីឡាករ Joelinton៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top