ព័ត៌មានអន្តរជាតិ
លោក Musk ពិចារណាគិតថ្លៃសេវាប្រចាំខែ សម្រាប់អ្នកប្រើប្រាស់ X ទាំងអស់
សេនហ្វ្រេនស៊ីស្កូ៖ លោក Elon Musk បានបង្កឲ្យមានការខឹងសម្បារក្នុងចំណោមអ្នកគាំទ្រនៃវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់លោក ដោយបានលើកឡើងថា លោកអាចណែនាំថ្លៃសេវាប្រចាំខែសម្រាប់អ្នកប្រើប្រាស់ទាំងអស់ ជាអ្វីដែលជាការរង្គោះរង្គើដ៏ធំបំផុតចាប់តាំងពីលោកបានកាន់កាប់គេហទំព័រត្រូវបានគេស្គាល់ថា Twitter កាលពីខែតុលាឆ្នាំមុន យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ ។ ក្នុងអំឡុងពេលពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu កាលពីថ្ងៃចន្ទ លោក Musk បាននិយាយថា ការណែនាំការទូទាត់ប្រចាំខែតូចមួយសម្រាប់...