ព័ត៌មានអន្តរជាតិ
សត្វខ្លាឃ្មុំ នៅក្នុងប្រទេសជប៉ុន ធ្វើការវាយប្រហារកាន់តែខ្លាំងឡើង ដោយមានតួលេខខ្ពស់បំផុត នៅក្នុងកំណត់ត្រា
តូក្យូ៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ថា ការវាយប្រហាររបស់សត្វខ្លាឃ្មុំនៅទូទាំងប្រទេសជប៉ុន បានកើនឡើងដល់កម្រិតខ្ពស់រួចទៅហើយ គិតចាប់តាំងពីការរក្សាកំណត់ត្រាដែលបានចាប់ផ្តើមក្នុងឆ្នាំសារពើពន្ធ២០០៦ដែលជាឆ្នាំដ៏អាក្រក់បំផុតសម្រាប់ការវាយប្រហាររបស់ខ្លាឃ្មុំនៅក្នុងប្រទេសនេះ ។ ក្រសួងបរិស្ថានបានឲ្យដឹងថា មានការវាយប្រហាររបស់ខ្លាឃ្មុំចំនួន១៩៣លើកនៅទូទាំងប្រទេសក្នុងរយៈពេល៨ខែចាប់តាំងពីខែមេសា ដែលជាការចាប់ផ្តើមនៃឆ្នាំសារពើពន្ធរបស់ប្រទេសជប៉ុន ដែលបានបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសចំនួន ២១២នាក់ ក្នុងនោះមានមនុស្សចំនួន៦នាក់បានស្លាប់ ។ ក្រសួងខាងលើបានឲ្យដឹងថា ចំនួនសរុបរហូតមកដល់ពេលនេះលើសពីកំណត់ត្រាមុននៃ១៥៨ លើកដែលបានកត់ត្រានៅក្នុងសារពើពន្ធ២០២០ ។...