កីឡា
Douglas Luiz ស្ថិតនៅក្នុងគោលដៅរបស់ Arsenal
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបកាំភ្លើងធំ Arsenal កំពុងដាក់គោលដៅតាមទាក់ទងកិឡាករប្រេស៊ីល Douglas Luiz ដែលបច្ចុប្បន្នជាកីឡាករឆ្នើមរបស់ក្លឹប Aston Villa។ កន្លងមកកាលពីឆ្នាំ២០២២កីឡាករខ្សែបម្រើរូបនេះធ្លាប់បានដបដិសេធសំណើររបស់ក្លឹប Arsenal ជាច្រើនលើករួចមកហើយប៉ុន្តែជឿជាក់ថាគ្រូបង្វឹកលោក Mikel Arteta នៅតែមានជំនឿចិត្តក្នុងការចរចា។ កាំភ្លើងធំ Arsenal ត្រូវការចាំបាច់ពង្រឹងតំបន់បម្រើសម្រាប់ត្រៀមវគ្គទី២នៃរដូវកាលថ្មីនេះនៅខែមករាខាងមុខដូច្នេះ Luiz គឺជាអទិភាពដំបូងបំផុតរបស់លោក Arteta។...