ព័ត៌មានអន្តរជាតិ
អ្នកវិទ្យាសាស្ត្រ៖ ថនិកសត្វភាគច្រើន នឹងផុតពូជក្នុងរយៈពេល ២៥០ លានឆ្នាំទៅមុខទៀត
អង់គ្លេស៖ អ្នកជំនាញបានប៉ាន់ប្រមាណថា ដោយប្រើការក្លែងធ្វើកម្រិតខ្ពស់ នៃអនាគតរបស់ភពផែនដី ក្នុងរយៈពេល ២៥០ លានឆ្នាំ ផ្ទៃដីទាំងអស់នឹងបុកគ្នាដើម្បីបង្កើតជាមហាទ្វីបមួយដែលមានឈ្មោះថា Pangea Ultima នាំឲ្យមានការឡើងកម្ដៅដ៏មហន្តរាយ និងជាសក្តានុពលជំរុញថនិកសត្វ រួមទាំងមនុស្សឲ្យផុតពូជ យោងតាមការចេញផ្សាយពីគេហទំព័រ Sputnik ។ ការរកឃើញថ្មីបានចេញផ្សាយបានបង្ហាញថា អ្នកវិទ្យាសាស្ត្រកំពុងព្យាករណ៍ថា ថនិកសត្វនៅសល់តែ ២៥០ លានឆ្នាំនៅលើផែនដីមុនពេលផុតពូជបន្ទាប់។ ដឹកនាំដោយលោក...