ព័ត៌មានអន្តរជាតិ
នាយករដ្ឋមន្រ្តីថៃ ខ្ចី Tesla របស់ភរិយាយកមកជិះ ដើម្បីឆក់យកបេះដូង Elon Musk ឱ្យមកដាក់ទុនទាល់តែបាន
នាយករដ្ឋមន្រ្តីថៃ លោក ស្រេតថា ថាវីស៊ីន បានខ្ចីរថយន្ត Tesla Model Y របស់ភរិយាលោក ជិះទៅចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីថ្ងៃទី១៦ ខែតុលាកន្លងទៅ ដើម្បីជំរុញការប្រើប្រាស់រថយន្តអគ្គិសនី និងទាក់ទាញការវិនិយោគ ជាពិសេសគឺក្រុមហ៊ុន Tesla នេះតែម្តង។ លោក ស្រេតថា បានប្រាប់អ្នកកាសែតថា ការខ្ចីរថយន្តរបស់ភរិយាយកមកជិះនេះ គឺដើម្បីឆក់យកបេះដូងរបស់ក្រុមហ៊ុន Tesla...