បច្ចេកវិទ្យា
គ្រាន់តែតម្លៃអាគុយ រថយន្តអគ្គិសនីមួយ អាចទិញ Prius 2024 បានមួយគ្រឿង
អាគុយ គឺជាដង្ហើមដ៏សំខាន់បំផុត របស់រថយន្តអគ្គិសនី ហើយវាក៏មានតម្លៃខ្ពស់ ទៅតាមហ្នឹងផងដែរ។ តម្លៃរបស់អាគុយគឺខុសៗគ្នាទៅតាមទំហំថាមពល គ្រឿងបង្គុំ វត្ថុធាតុដើម និងស្ថិរភាពនៃខ្សែចង្វាក់ផ្គត់ផ្គង់ជាដើម។ ជាមួយគ្នានេះ អាគុយក៏ត្រូវបានបំពាក់បច្ចេកវិទ្យាថ្មី ដើម្បីអាចឱ្យវាផ្ទុកភ្លើងបានកាន់តែច្រើន សម្រាប់ការធ្វើដំណើរបានកាន់តែឆ្ងាយ និងមានអាយុកាលប្រើប្រាស់បានយូរ ។ យើងសូមលើកករណីជាក់ស្តែងមួយ គឺអាគុយប្រភេទថ្មីទំហំ ២២៩គីឡូវាត់ម៉ោង ដែលបំពាក់លើរថយន្ត Ram 1500 REV...