ព័ត៌មានអន្តរជាតិ
សហភាពអឺរ៉ុប អំពាវនាវឲ្យមានកិច្ចចរចា ជាសកលស្តីពីអាកាសធាតុហានិភ័យ នៃវិស្វកម្មភូមិសាស្ត្រ
BRUSSELS ៖ គណៈកម្មការអឺរ៉ុប បានអំពាវនាវឲ្យមានកិច្ចពិភាក្សាអន្តរជាតិស្តីពីគ្រោះថ្នាក់ និងអភិបាលកិច្ច នៃវិស្វកម្មភូមិសាស្ត្រ ដោយនិយាយថា អន្តរាគមន៍បែបនេះ ដើម្បីផ្លាស់ប្តូរអាកាសធាតុ បានបង្កហានិភ័យមិនអាចទទួលយកបាន សម្រាប់មនុស្សជាតិនាពេលបច្ចុប្បន្ននេះ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ វិស្វកម្មភូមិសាស្ត្របានទាក់ទាញការចាប់អារម្មណ៍កាន់តែខ្លាំងឡើង ខណៈប្រទេសនានាបរាជ័យ ក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចឲ្យបានលឿន គ្រប់គ្រាន់ដើម្បីទប់ស្កាត់ការប្រែប្រួលអាកាសធាតុប៉ុន្តែបញ្ហា នៃការរៀបចំប្រព័ន្ធភពដើម្បីប្រយុទ្ធប្រឆាំង នឹងការឡើងកម្ដៅផែនដីនៅតែមានភាពម្រូងចម្រាសខ្លាំង។ ប្រធានគោលនយោបាយ អាកាសធាតុរបស់សហភាពអឺរ៉ុប លោក Frans...