កីឡា

Juventus ប្រកាសផ្លូវការ ចុះហត្ថលេខាបានកីឡាករ អាមេរិកម្នាក់ពីបារាំង

ប្រភព ៖AFP

កីឡាករ Timothy Weah ទីបំផុតបានសម្រេចចិត្ត ឈានទៅដល់ការយល់ព្រម ក្នុងការផ្ទេរទៅចូលរួម ជាមួយនឹងក្លឹប Juventus ហើយដើម្បីដើរតាមដានផ្លូវចាស់ របស់ឪពុករបស់គាត់ លោក George ក្រោយការចាកចេញពីក្លឹប Lille។

យោងតាមការ ចេញផ្សាយរបស់ The Goal បានឲ្យដឹងថា កីឡាករវ័យ២៣ឆ្នាំរូបនេះ នឹងចុះកុងត្រា ដែលមានរយៈពេល៥ឆ្នាំ រហូតដល់ឆ្នាំ២០២៨ ជាមួយនឹងប្រាក់ចំណូល ដែលទទួលបាន២លានផោន ក្នុងមួយឆ្នាំខណៈដែលតម្លៃខ្លួន របស់គាត់មាន១២លានផោន។

មុនពេលមកដល់ទឹកដី Turin កីឡាករ Weah បានចំណាយពេលនៅជាមួយ នឹង Lille អស់រយៈពេល៤រដូវកាលកន្លងមកហើយ ហើយនៅទីនោះគាត់បានជួយឲ្យក្លឹប លើកពានកំពូលបារាំង Ligue 1 កាលពីរដូវកាល២០២០-២០២១ ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top