កីឡា

Dominik Szoboszlai ចាប់ផ្តើមធ្វើតេស្តសុខភាព ត្រៀមផ្ទេរចូលរួម Liverpool ជាផ្លូវការ

ប្រភព ៖AFP

ទីបំផុតកីឡាករ Dominik Szoboszlai កាលពីថ្ងៃម្សិលមិញនេះ បានធ្វើដំណើរមកដល់ប្រទេស អង់គ្លេសហើយ ដើម្បីធ្វើតេស្តសុខភាព ត្រៀមធ្វើការផ្ទេរចូលរួមជាមួយ នឹងក្លឹបហង្សក្រហម Liverpool ជាផ្លូវការ។

កីឡាកររបស់ក្លឹប RB Leipzig រូបនេះអាចមានតម្លៃខ្លួន ដល់ទៅ៦០លានផោននិង ក្លាយទៅជាកីឡាករទី១របស់ Liverpool សម្រាប់ពេលវេលាដោះដូររដូវក្តៅនេះ ព្រមជាមួយនឹងកុងត្រា ដែលមានរយៈពេល៥ឆ្នាំ។

កន្លងមក Newcastle ក៏បានព្យាយាមខ្លាំងក្លាផងដែរ ដើម្បីចរចាកីឡាករ ខ្សែបម្រើជនជាតិហុងគ្រីរូបនេះ ប៉ុន្តែបែរជាដកខ្លួនចេញទៅវិញ និងផ្តោតសំខាន់ទៅលើការចរចា ជាមួយនឹងកីឡាករខ្សែបម្រើ Sandro Tonali ពីក្លឹប AC Milanជំនួសវិញ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top