ព័ត៌មានអន្តរជាតិ
L’Equipe ជឿជាក់ថា Messi អាចវិលត្រឡប់មក Barcelonaវិញ
យោងតាមការចេញផ្សាយរបស់ L’Equipe បានសរសេរថាកីឡាករ Lionel Messi នៅពេលនេះដូចជាកាន់តែច្បាស់ហើយថានឹងមិនអាចបន្តលេងជាមួយនឹងក្លឹបបារាំង PSG ទៀតឡើយ។ ប្រភពដដែលបានបន្តទៀតថាទំនាក់ទំនងមិនសូវល្អផងរវាងក្លឹបនិងកីឡាករព្រមទាំងបញ្ហាប្រាក់កម្រៃនៃការបន្តកុងត្រាថ្មីផងនឹងក្លាយទៅជាបញ្ហាសំខាន់ៗដែលនាំឲ្យទៅដល់ការបែកផ្លូវគ្នា។ របាយការណ៍ក៏បានសរសេរទៀតថាការវិលត្រឡប់ទៅកាន់អេស្បាញជាមួយនឹង Barcelona ក៏នៅតែមានពន្លឺនៅឡើយដោយជឿជាក់ថា Barcelonaនឹងនៅតែមានចំណាប់អារម្មណ៍ជាមួយនឹងកីឡាករម្ចាស់ពានពិភពលោករូបនេះ៕ ប្រែសម្រួល៖ស៊ុនលី