ព័ត៌មានអន្តរជាតិ
ជប៉ុន នឹងចាប់ផ្តើម បង្ហូរទឹកកាកសំណល់ពីរោងចក្រនុយក្លេអ៊ែរ Fukushima លើកទី២នៅសប្តាហ៍ក្រោយ
តូក្យូ៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ថា ប្រតិបត្តិកររបស់ខ្លួនបានឲ្យដឹងថា ប្រទេសជប៉ុន នឹងចាប់ផ្តើមបញ្ចេញទឹកសំណល់ជាលើកទី២ចេញពីរោងចក្រនុយក្លេអ៊ែរ Fukushima ដែលខូចទ្រង់ទ្រាយចាប់ពីសប្តាហ៍ក្រោយ ដែលជាសមយុទ្ធមួយដែលបានធ្វើឱ្យប្រទេសចិន ខឹងសម្បារ និងប្រទេសដទៃទៀតនៅគ្រាដែលរោងចក្រនេះបានចាប់ផ្តើមបង្ហូរទឹកកាកសំណល់ដំបូងនៅក្នុងខែសីហា ។ កាលពីថ្ងៃទី២៤ ខែសីហា កន្លងទៅនេះ ប្រទេសជប៉ុន បានចាប់ផ្តើមបញ្ចេញទឹកចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ក្នុងចំណោមទឹកកាកសំណល់ចំនួន១,៣៤លានតោន ដែលបានប្រមូលចាប់តាំងពីរលកយក្សស៊ូណាមិ...