ព័ត៌មានអន្តរជាតិ
អ៊ុយក្រែន អះអាងថា រុស្ស៊ីរងការបាត់បង់អាវុធ និងរថយន្តយោធា យ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ
គៀវ៖ រថពាសដែក និងអាវុធជាច្រើនគ្រឿង ដែលជាកម្មសិទ្ធិរបស់កងទ័ពរុស្ស៊ី ត្រូវបានបំផ្លាញកាលពីថ្ងៃសុក្រ នេះបើយោងតាមតួលេខថ្មី ដែលបានរាយការណ៍ ដោយក្រសួងការពារជាតិ អ៊ុយក្រែន។ នៅលើបណ្ដាញ Twitter ក្រសួងការពារជាតិអ៊ុយក្រែនបានឲ្យដឹងថា ប្រទេសរុស្ស៊ីបានបាត់បង់យានជំនិះចំនួន ២៣គ្រឿង រួមទាំងរថក្រោះចំនួន ៧គ្រឿង រថពាសដែកចំនួន ៦គ្រឿង យន្តហោះចម្បាំងចំនួន ឆគ្រឿង រថយន្តចំនួន ៦គ្រឿង...