ព័ត៌មានអន្តរជាតិ
អូទ្រីស៖ ក្រុមហ៊ុនលោកខាងលិច ត្រឹមតែ១០ភាគរយប៉ុណ្ណោះដែលចាកចេញពីរុស្សី
បរទេស៖ រដ្ឋមន្ត្រីការបរទេសអូទ្រីស Alexander Schallenberg បាននិយាយកាលពីដើមសប្តាហ៍កន្លងមកថា មកទល់ពេលនេះក្រុមហ៊ុនប្រមាណជា៩០ភាគរយ នៃអាជីវកម្មលោកខាងលិច ដែលមានវត្តមាននៅក្នុងប្រទេសរុស្ស៊ី មុនពេលជម្លោះជាមួយអ៊ុយក្រែន ផ្ទុះឡើងនៅតែបន្តដំណើរការនៅក្នុងប្រទេសនេះនៅឡើយ។ ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយកាសែតអាល្លឺម៉ង់ Frankfurter Allgemeine Zeitung លោក Schallenberg ក៏បានគូសបញ្ជាក់ថា ដោយឡែកក្រុមហ៊ុនរុស្ស៊ី ក៏នៅតែបន្តសកម្មនៅក្នុងប្រទេសអូទ្រីស និងអាល្លឺម៉ង់ ខណៈដែលការពឹងផ្អែករបស់ទីក្រុងវីយែនលើការផ្គត់ផ្គង់ឧស្ម័ន ពីប្រទេសដែលរងទណ្ឌកម្មនៅតែមានកម្រិតខ្ពស់នៅឡើយ។...