បច្ចេកវិទ្យា
AI មិនមែនព្រះទេ! ចេញរបាយការណ៍ថ្មី AI មិនអាចឲ្យអ្នក Designer ទៅរែកទឹកឡើយ!
វាជាការពិតដែលថា ការមកដល់របស់ AI វានឹងកាន់កាប់ការងារ និងឧស្សាហកម្មជាច្រើន តែវាក៏មិនអាច “កាន់កាប់ពិភពលោក” ដូចដែលបានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយមួយចំនួននោះដែរ។តាមពិត វានឹងនាំទៅរបត់ថ្មីទៀត និងបង្កើតឱកាសការងាររាប់លាន ដែលទាមទារបុគ្គលិកជាមនុស្សសម្របសម្រួលថែមទៀត។ ទោះយ៉ាងណាក៏ដោយ វានៅតែមានព្រំដែនជាច្រើន ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងបញ្ញាសិប្បនិម្មិត ក្នុងនោះបើទោះជាធ្វើបានកិច្ចការជាច្រើន ប៉ុន្តែវាទាមទារការថែទាំ និងការត្រួតពិនិត្យជាប្រចាំ។ ដូច្នេះហើយ វាមិនអាចអនុវត្តកិច្ចការដែលពាក់ព័ន្ធនឹងការវែកញែក ដូចជាការវិភាគស្រាវជ្រាវទីផ្សារ ឬគ្រប់គ្រងជម្លោះរវាងបុគ្គលនោះទេ។AI វាខ្វះការត្រិះរិះពិចារណា...