បច្ចេកវិទ្យា

ការនាំចូលទូរស័ព្ទ iPhone របស់ Apple បានកើនឡើងនៅប្រទេសរុស្ស៊ី

រូបភាពពី៖​ AFP

រុស្ស៊ី៖ កាសែត Vedomosti បានរាយការណ៍កាលពីថ្ងៃពុធដោយដកស្រង់ទិន្នន័យដោយមជ្ឈមណ្ឌលវិភាគ GS Group ថា ការនាំចូលទូរស័ព្ទ iPhone របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple ទៅកាន់ប្រទេសរុស្សីបានកើនឡើង ១៥ភាគរយក្នុងឆមាសទីមួយនៃឆ្នាំ ២០២៣ ពីមួយឆ្នាំទៅមួយឆ្នាំ ដែលស្មើនឹង ១.១ លានគ្រឿង យោងតាមការចេញផ្សាយពីគេហទំព័រ RT ។ យោងតាមរបាយការណ៍ថា បរិមាណការលក់មានតម្លៃជាង ១ ពាន់លានដុល្លារ)។

ក្នុងន័យរូបិយវត្ថុ ឧបករណ៍ Apple នៅតែនាំមុខគេនៅលើទីផ្សាររុស្ស៊ី មាន ៣៤ ភាគរយ បន្ទាប់មក Xiaomi របស់ចិន ១៩ភាគរយ និង Samsung របស់កូរ៉េខាងត្បូង ១៦ភាគរយ។
ទោះជាយ៉ាងណាក៏ដោយ ក្នុងលក្ខខណ្ឌឯកតា ចំណែកនៃស្មាតហ្វូន Apple បានធ្លាក់ចុះមកនៅត្រឹម ៩ភាគរយ ដោយសារតែការធ្លាក់ចុះនៃតម្រូវការ បើធៀបនឹងចំណែកទីផ្សាររបស់ Xiaomi ២៧.៩ភាគរយ និងចំណែករបស់ Samsung ១២.៧ភាគរយ។ វាក៏តិចជាងក្រុមហ៊ុនចិន Realmi និង Tecno ដែលមានចំណែកទីផ្សាររុស្ស៊ី ១២.១ភាគរយនិង ១០.៤ភាគរយ រៀងគ្នា។

ស្ថិតិក៏បានបង្ហាញថា ចំនួន iPhones នាំចូលក្នុងប្រទេសរុស្ស៊ី ដោយការនាំចូលស្របគ្នាក្នុងរយៈពេល ៦ ខែដំបូង នៃឆ្នាំនេះ គឺទាបជាងមួយលានគ្រឿងក្នុងរយៈពេលដូចគ្នានៃឆ្នាំ ២០២១ មុនពេលទណ្ឌកម្ម។
ក្រុមហ៊ុន Apple បានបញ្ឈប់ការលក់ iPhone និងផលិតផលផ្សេងទៀតនៅប្រទេសរុស្ស៊ី កាលពីខែមីនាឆ្នាំមុន ដោយចូលរួមក្នុងការចាកចេញពីម៉ាកយីហោលោកខាងលិច ចំពេលមានការដាក់ទណ្ឌកម្មទាក់ទងនឹងអ៊ុយក្រែន។
កាលខែមេសា ក្រុមហ៊ុនបានបញ្ឈប់ការផ្តល់សេវាធានាសម្រាប់ Macs និង iPads នៅប្រទេស។

អ្នកលក់រាយរបស់រុស្សី បាននឹងកំពុងទិញឧបករណ៍និមិត្តសញ្ញាពីប្រទេសផ្សេងទៀតតាមរយៈការនាំចូលស្របគ្នា ជាការអនុវត្តមួយដែលផលិតផលមិនក្លែងក្លាយ ត្រូវបាននាំចូលដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិបញ្ញាតាមរយៈបណ្តាញផ្គត់ផ្គង់ជំនួស។ ប្រទេសរុស្ស៊ី បានធ្វើឲ្យស្របច្បាប់ នូវយន្តការក្នុងការផ្តល់ទីផ្សារ នូវទំនិញដែលក្រុមហ៊ុនលោកខាងលិច ឈប់ចែកចាយ ឬផលិតនៅក្នុងប្រទេសរុស្ស៊ី ដោយសារតែការដាក់ទណ្ឌកម្ម៕ ដោយ៖លី ភីលីព

Most Popular

To Top