បច្ចេកវិទ្យា

អ្នកវិភាគព្យាករណ៍៖ iPhone 15 Pro Max អាចក្លាយជាម៉ូដែលលក់ដាច់បំផុត ដោយសារការអាប់ដេត

រូបភាពពី៖​ AFP

អាមេរិក៖ នេះយោងតាមការចេញផ្សាយពីគេហទំព័រ MSNបានប្រាប់ឲ្យដឹងថា ស្មាតហ្វូនiPhone ថ្លៃបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple Inc. នៅឆ្នាំនេះ គឺ iPhone 15 Pro Max អាចក្លាយជាម៉ូដែលលក់ដាច់បំផុត ដោយសារកាមេរ៉ា Periscope doy Apple រំពឹងថា នឹងបន្ថែមនៅឆ្នាំនេះ។

នេះបើយោងតាមអ្នកវិភាគរបស់ក្រុមហ៊ុន Apple លោក Ming-Chi Kuo បានកត់សម្គាល់ថា iPhone 15 Pro Max នឹងក្លាយជាស្មាតហ្វូនលំដាប់កំពូល ត្រូវបានគេរំពឹងថា ជា iPhone ដែលលក់ដាច់បំផុតរបស់ Apple បើទោះបីជាមានតម្លៃថ្លៃជាងគេក៏ដោយ ។

ហេតុផលសាមញ្ញ គឺក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថានឹងបញ្ចូលកាមេរ៉ា Periscope នៅឆ្នាំនេះនៅលើទូរស័ព្ទ iPhone ស្មាតហ្វូនរបស់ខ្លួន។
iPhone 15 អាចនឹងចេញលក់នៅថ្ងៃទី ១២ ខែកញ្ញាឆ្នាំនេះ ដោយគែមស្តើងជាងមុន កាមេរ៉ា Periscope និងប៊ូតុងសកម្មភាព អ្វីគ្រប់យ៉ាងដែលយើងដឹងរហូតមកដល់ពេលនេះ។
យោងតាមលោក Kuo ថា ទូរស័ព្ទ iPhone 15 Pro Max តែម្នាក់ឯងត្រូវបានគេរំពឹងថានឹងមានរហូតដល់ទៅ ៤០ភាគរយនៃការនាំចេញ iPhone 15 ស៊េរី។ វាក៏ត្រូវបានគេរំពឹងថានឹងមានការនាំចេញកើនឡើង ១០-២០ភាគរយបើប្រៀបធៀបទៅនឹង iPhone 14 Pro Max ជំនាន់មុនរបស់វា។

លោក Kuo បានបន្តថា វាមានន័យថា Apple មានសុទិដ្ឋិនិយមចំពោះចំណុចលក់ នៃ Periscope ដែលមានតែនៅលើ iPhone 15 Pro Max ។ iPhone 15 Pro Max នឹងក្លាយជាម៉ូដែល iPhone 15 តែមួយគត់ដែលបំពាក់កាមេរ៉ា Periscope ថ្មី។ ស្មាតហ្វូន iPhone នឹងមកដល់នាពេលខាងមុខ ត្រូវបានគេរំពឹងថានឹងបំពាក់កាមេរ៉ា ៣ នៅខាងក្រោយជាមួយនឹងប្រព័ន្ធកញ្ចក់ថ្មី៕ ដោយ៖លី ភីលីព

Most Popular

To Top