ព័ត៌មានអន្តរជាតិ
ជប៉ុន ប្តេជ្ញាអភិវឌ្ឍ ដ្រូនក្រោមទឹក ដើម្បីបង្កើនសន្តិសុខដែនសមុទ្រ ប្រឆាំងចិន
តូក្យូ៖ មន្ត្រីរដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសជប៉ុន បានសន្យាជំរុញការអភិវឌ្ឍ យន្តហោះដ្រូនក្រោមទឹក ដើម្បីពង្រឹងសន្តិសុខ ដែនសមុទ្រប្រឆាំងនឹងការបង្កើនការ អះអាងផ្នែកយោធារបស់ប្រទេសចិន នៅក្នុងសេចក្តីព្រាង ដែលបានកែសម្រួលនៃគោលនយោបាយ សមុទ្ររយៈពេល ៥ឆ្នាំរបស់ទីក្រុងតូក្យូ។ នៅក្នុងកំណែថ្មីនៃផែនការមូលដ្ឋាន ស្តីពីគោលនយោបាយមហាសមុទ្រ ដែលនឹងបម្រើជាគោលការណ៍ណែនាំ សម្រាប់គោលនយោបាយ មហាសមុទ្ររបស់ប្រទេសជប៉ុន រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីលោក ហ្វូមីអូ គីស៊ីដា បានព្រមានថាការ កើនឡើងរបស់ប្រទេសចិន...