កីឡា

អនាគតរបស់ Muller ឈានចូលមកដល់ ទីបញ្ចប់ជាមួយនឹង Bayern Munich

The Sky Sports ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាការសម្រេចចិត្តចុងក្រោយរវាងក្លឹប Bayern Munich និងកីឡាករ Thomas Muller នឹងអាចឈានចូលមកដល់ច្រកផ្លូវ បំបែកហើយក្រោយពេលវេលាជាមួយគ្នា អស់រយៈពេលជាច្រើនឆ្នាំរួចមក។

បច្ចុប្បន្ន Muller មិនអាចបង្ហាញខ្លួនក្នុងឈុតដំបូង ជាទៀងទាត់បានទៀតឡើយហើយការពិភាក្សាក៏ កំពុងត្រូវបានធ្វើឡើងផងដែរដោយក្នុងនោះ គ្មានសញ្ញាអំពីការសម្រេចបន្តកុងត្រា ថ្មីនោះឡើយ។

Bayern Munich ទើបតែបានបណ្តេញគ្រូបង្វឹកឆ្នើម របស់ខ្លួនចេញនិងដាក់ជំនួសដោយគ្រូបង្វឹកលោក Thomas Tuchel ប៉ុន្តែស្ថានភាពនេះក៏មិនមានអ្វីដែលនឹង ប៉ះពាល់ដល់ទំនាក់ទំនងរវាងកីឡាករ Muller ជាមួយនឹងក្លឹបនៅ ពេលនេះដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top