ព័ត៌មានអន្តរជាតិ
ចិន ជាកត្ដាសំខាន់ សម្រាប់កំណើន សេដ្ឋកិច្ចសកល
ប៉េកាំង៖ លោក Liu Zhifei ប្រធាន និងជាអ្នកគ្រប់គ្រងទូទៅនៃ Corning Greater China បានឲ្យដឹងថា ប្រទេសចិន គឺជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចពិភពលោក ហើយក្រុមហ៊ុន Corning Inc. ដែលជាអ្នកច្នៃប្រឌិតឈានមុខគេមួយរបស់ពិភពលោកក្នុងផ្នែកវិទ្យាសាស្ត្រសម្ភារ មានទំនុកចិត្តលើកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន និងការអភិវឌ្ឍន៍របស់ខ្លួននៅទីនេះ។ ប្រវត្តិនៃការអភិវឌ្ឍន៍របស់ក្រុមហ៊ុនផលិតកញ្ចក់ និងសេរ៉ាមិចរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសចិន មានតាំងពីឆ្នាំ១៩៨០ នៅពេលដែលការិយាល័យលក់ដំបូងរបស់ខ្លួនបានបើកនៅក្នុងប្រទេសនេះ។...