ព័ត៌មានអន្តរជាតិ
Nissan ប្រមូលរថយន្តចំនួន ៥២០,០០០គ្រឿងមកវិញ ដោយសារបញ្ហាផ្នែកម៉ាស៊ីន
តូក្យូ៖ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេបានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តយក្សជប៉ុន Nissan Motor Co បានដាក់ពាក្យបណ្តឹងទៅរដ្ឋាភិបាលជប៉ុន ក្នុងការប្រមូលរថយន្តជាង ៥២០,០០០ គ្រឿង រួមទាំងរថយន្តម៉ាក Suzuki ផងដែរ ដោយសារកំហុសផ្នែកម៉ាស៊ីនអគ្គិសនី អាចបណ្តាលឲ្យពួកគេឆេះ។ ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍បាននិយាយថា ក្រុមហ៊ុនផលិតរថយន្តជប៉ុន កំពុងប្រមូលរថយន្តសរុបចំនួន ៥២៧,៤៩១...