ព័ត៌មានអន្តរជាតិ
អ្នកវិទ្យាសាស្ត្រ៖ អាចម៍ផ្កាយឃាតករមិនគំរាមកំហែងដល់ផែនដី យ៉ាងហោចណាស់ ១០០០ឆ្នាំ
អាមេរិក៖ យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី បានប្រាប់ឲ្យដឹងថា អាចម៍ផ្កាយបំផ្លាញភពផែនដី គឺជាការរំពឹងទុកដ៏គួរឲ្យភ័យខ្លាច ចាប់តាំងពីយើងបានដឹងពីការស្លាប់របស់ដាយណូស័រ។ ប៉ុន្តែអ្នកវិទ្យាសាស្ត្រអះអាងថា យើងអាចសម្រាកបានយ៉ាងងាយស្រួលសម្រាប់ពេលនេះ ដោយសារការបុកអាចម៍ផ្កាយយក្សមិនគំរាមកំហែង ពិតប្រាកដដល់ផែនដីយ៉ាងហោចណាស់ ១,០០០ឆ្នាំ។ ការធានានូវការស្រាវជ្រាវលើអាចម៍ផ្កាយកំពុងចរាចរ បង្ហាញថា ព្រឹត្តិការណ៍វាយបំបែកតាមបែបដាយណូស័រ ប្រហែលជាមិនទំនងនៅពេលនេះទេ។ ខណៈអាចម៍ផ្កាយអវកាសទំហំ ៣៦០០ហ្វីតត្រូវបានគេស្គាល់ថា ‘1994 PC1’ បង្កហានិភ័យដ៏ធំបំផុតនោះ វានៅតែមានកម្រិតតិចតួច ដោយត្រូវបានគេរាយការណ៍ថា...