ព័ត៌មានអន្តរជាតិ
រលកកម្ដៅដ៏សាហាវ បង្កឲ្យមានភ្លើងឆេះព្រៃ ស្លាប់ និងមនុស្សរាប់សិបនាក់ រងរបួសនៅទូទាំងប្រទេសអ៊ីតាលី
រ៉ូម៖នេះបើយោងតាមអាជ្ញាធរមូលដ្ឋាន និងទិន្នន័យស្រាវជ្រាវអន្តរជាតិ បាននិយាយថា រលកកម្ដៅដ៏សាហាវ ដែលបានបោកបក់ពាសពេញ ទ្វីបអឺរ៉ុបក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានសម្លាប់មនុស្សយ៉ាងបំផុត នៅប្រទេសអ៊ីតាលី ដោយបង្កឲ្យមានភ្លើងឆេះព្រៃ បណ្តាលឲ្យមនុស្សរាប់ សិបនាក់រងរបួស និងរួមចំណែកដល់ការកើនឡើង នៃការស្លាប់ទាក់ទង នឹងកម្ដៅទៀតផង យោងតាមការចេញ ផ្សាយពីគេហទំព័រ China Daily ។ តំបន់ជាច្រើននៅប្រទេសអ៊ីតាលី ត្រូវបានឆាបឆេះដោយភ្លើងក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ខណៈផ្នែកមួយចំនួនធំនៃប្រទេស...