Event
ព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ ប្រចាំប្រទេសរដូវកាលទី២ កាន់តែធំជាងមុន ចាប់ផ្តើមថ្ងៃទី២៤ធ្នូ
មហាព្រឹត្តិការណ៍ WURKZ ប្រដាល់គុនខ្មែរ ប្រចាំប្រទេសរដូវកាលទី២ នឹងចាប់ផ្តើមជាផ្លូវការចាប់ពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២តទៅ មានលក្ខណៈកាន់តែធំអស្ចារ្យជាមួយនឹង ការបន្ថែមការប្រគំតន្ត្រី រយៈពេល១ថ្ងៃក្រោយប្រកួត ក៏ដូចជាការបន្ថែមទីតាំងថ្មីមួយចំនួន ដែលមានភាពទាក់ទាញ សម្រាប់អ្នកទស្សនា។ ថ្លែងក្នុងសន្និសិទសារព័ត៌មានធ្វើឡើងនៅថ្ងៃទី១៨ ធ្នូ ក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល លោក តែម...