ព័ត៌មានអន្តរជាតិ
ផ្ទុះការតវ៉ាដ៏ធំនៅអ៊ីស្រាអែល បន្ទាប់ពីលោក ណេតាន់យ៉ាហ៊ូ បណ្តេញរដ្ឋមន្ត្រីការពារជាតិ ចេញពីតំណែង
យេរ៉ូសាឡឹម៖ បាតុកររាប់ម៉ឺននាក់បានដើរតាមដងផ្លូវក្នុងទីក្រុងនានាទូទាំងប្រទេសអ៊ីស្រាអែល នៅក្នុងការផ្ទុះកំហឹងដោយឯកឯង បន្ទាប់ពីនាយករដ្ឋមន្ត្រីលោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានបណ្តេញរដ្ឋមន្ត្រីការពារជាតិរបស់លោកចេញពីតំណែងភ្លាមៗ ចំពោះការប្រឈមនឹងផែនការផ្លាស់ប្តូរប្រព័ន្ធតុលាការរបស់លោក។ ក្រុមបាតុករនៅទីក្រុង Tel Aviv ជាច្រើននាក់ពាក់ទង់ជាតិអ៊ីស្រាអែលពណ៌ខៀវ និងស បានបិទផ្លូវហាយវ៉េដ៏សំខាន់មួយកាលពីល្ងាចថ្ងៃអាទិត្យ និងបានដុតភ្លើងដ៏ធំ ខណៈដែលប៉ូលិស បានប៉ះទង្គិចជាមួយក្រុមបាតុករ ដែលបានប្រមូលផ្តុំគ្នានៅខាងក្រៅផ្ទះឯកជនរបស់លោក ណេតាន់យ៉ាហ៊ូ ក្នុងទីក្រុងយេរ៉ូសាឡឹម។ ភាពចលាចលនេះបានធ្វើឱ្យកាន់តែស៊ីជម្រៅនូវវិបត្តិរយៈពេលជាច្រើនខែជុំវិញផែនការរបស់លោក ណេតាន់យ៉ាហ៊ូ...