ព័ត៌មានអន្តរជាតិ
អាមេរិក បញ្ឈប់ការចែករំលែកទិន្នន័យ ស្តីពីកងកម្លាំងនុយក្លេអ៊ែរជាមួយរុស្ស៊ី
វ៉ាស៊ីនតោន៖ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ បានឲ្យដឹងថា សហរដ្ឋអាមេរិក បានប្រាប់រុស្ស៊ីថា ខ្លួននឹងលែងចែករំលែកទិន្នន័យ ស្តីពីកងកម្លាំងនុយក្លេអ៊ែរ ជាយុទ្ធសាស្ត្ររបស់ខ្លួនទៀតហើយ ដោយសារតែការប្រកាសរបស់ទីក្រុងម៉ូស្គូ កាលពីខែមុន ដើម្បីផ្អាកការចូលរួមរបស់ខ្លួននៅក្នុងសន្ធិសញ្ញា New START ។ អ្នកនាំពាក្យរូបនេះបានឲ្យដឹងថា “នេះត្រូវបានធ្វើឡើងក្នុងការឆ្លើយតប ចំពោះរុស្ស៊ីដែលបដិសេធជាមុនក្នុងការផ្តល់ទិន្នន័យ យើងរីករាយនឹងផ្តល់ទិន្នន័យនេះ ប្រសិនបើរុស្ស៊ី នឹងប្រកាន់ខ្ជាប់នូវសន្ធិសញ្ញា ប៉ុន្តែមិនឃើញហេតុផលណាមួយ ក្នុងការលើកទឹកចិត្តរុស្ស៊ីឱ្យជៀសវាងការអនុលោមតាមសន្ធិសញ្ញា...