កីឡា

ក្រុមអត្តពលិក កីឡាសីដក់ និងឈិនឡូនកម្ពុជា ដណ្តើមមេដាយ ១៧ គ្រឿង ក្នុងព្រឹត្តិការណ៍ SEA Games ២០២៣

ភ្នំពេញ ៖ ក្រុមកីឡាករ-កីឡាការិនីកីឡាសីដក់ និងឈិនឡូនកម្ពុជា ដណ្តើមមេដាយចំនួន ១៧ គ្រឿង ក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី៣២ (SEA Games ២០២៣ ) និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ (12th ASEAN Para Games) ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ សម្រាប់ឆ្នាំ២០២៣នេះ ប្រព្រឹត្តទៅកាន់តែអស្ចារ្យ នៅមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា ។

ក្រុមកីឡាករ-កីឡាការិនីកីឡាសីដក់ និងឈិនឡូនកម្ពុជា ឈរលំដាប់លេខ៣ លើតារាងប្រកួត ដោយដណ្តើម បានមេដាយទំាង ១៧ គ្រឿង ក្នុងនោះមេដាយមាស ចំនួន ៤ គ្រឿង មេដាយប្រាក់ចំនួន១ គ្រឿង និងមេដាយសំរិទ្ធ ១២ គ្រឿង ដោយការប្រកួត ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ចំពោះប្រទេសថៃ ដណ្តើមមេដាយច្រើនជាងគេ គឺមេដាយមាសចំនួន ៧ គ្រឿង មេដាយប្រាក់ ៣ គ្រឿង និងមេដាយ សំរិទ្ធ ១ គ្រឿង បន្ទាប់មកប្រទេសមីយ៉ាន់ម៉ា ដណ្តើមបានមេដាយមាស ចំនួន ៦ គ្រឿង មេដាយប្រាក់ ៥ គ្រឿង និងមេដាយសំរិទ្ធ ៣ គ្រឿង ។

ចំណាត់ថ្នាក់លេខ ៤ ប្រទេសឥណ្តូនេស៊ី ដណ្តើមបានមេដាយមាស ចំនួន ២ គ្រឿង និង មេដាយប្រាក់ ១ គ្រឿង ប្រទេសឡាវ ដណ្តើមបានមេដាយមាស ចំនួន ១ គ្រឿង មេដាយប្រាក់ ៤ គ្រឿង និង មេដាយសំរិទ្ធ ៧ គ្រឿង និងប្រទេសវៀតណាមដណ្តើមបានមេដាយមាសចំនួន ១ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង ។

មានក្រុមកីឡាករ-កីឡាការិនី មកពីចំនួន ១០ ប្រទេសចូលរួម ដូចជាប្រទេសកម្ពុជា ប្រទេសថៃ ប្រទេសឡាវ ប្រទេសមីយ៉ាន់ម៉ា ប្រទេសវៀតណាម ប្រទេសម៉ាឡេស៊ី ប្រទេសឥណ្ឌូនេស៊ី ប្រទេសទីម័រ និងសិង្ហបូរី ។ ការប្រកួតប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣៕

Most Popular

To Top