សិល្បៈ និង កម្សាន្ត
១៦មេសានេះ ជាថ្ងៃទីបីនៃពិធីបុណ្យចូលឆ្នាំខ្មែរ ឬជាថ្ងៃវារៈឡើងស័ក
នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣នេះ គឺជាថ្ងៃទីបីនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ឬហៅថា ជាថ្ងៃវារៈឡើងស័ក ដែលប្រជាជនតែងប្រារព្ធធ្វើពិធី ស្រង់ទឹករូបបដិមារបស់ព្រះពុទ្ធ នៅតាមវត្ដអារាម ដើម្បីសុំសេចក្ដីសុខ ហើយក៏ជាថ្ងៃបញ្ចប់នៃការប្រារព្ធធ្វើពីធីបុណ្យចូលឆ្នាំខ្មែរផងដែរ។ ថ្ងៃវារៈឡើងស័ក គឺជាការផ្លាស់ប្ដូរសករាជថ្មីនៃថ្ងៃ.ខែ.ឆ្នាំ ដែលប្ដូរទាំង ចុល្លសករាជ និង មហាសករាជ។ ថ្ងៃទីបីនេះ ជាថ្ងៃផ្សារភ្ជាប់ទៅនឹងពិធីស្រង់ព្រះ ដែលពុទ្ធបរិស័ទ ត្រូវយកទឹកដែលហូរចេញពីព្រះ គេយកទៅលុបលាងមុខដើម្បីបណ្ដេញនូវឧបទ្រពចង្រៃ។...