ព័ត៌មានអន្តរជាតិ
លោក ហ្សេឡិនស្គី អំពាវនាវឱ្យអឺរ៉ុប ផ្តល់យន្តហោះចម្បាំង មីស៊ីលទំនើបបន្ថែម ឬចាំមើលសង្រ្គាម ដែលអូសបន្លាយរាប់ឆ្នាំ
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានប្រាប់មេដឹកនាំអឺរ៉ុបឱ្យបង្កើនការផ្គត់ផ្គង់អាវុធទំនើបយ៉ាងឆាប់រហ័សដល់កងកម្លាំងរបស់លោក ជាពិសេសយន្តហោះចម្បាំង និងប្រព័ន្ធមីស៊ីលរយៈចម្ងាយឆ្ងាយ បើមិនដូច្នេះទេ ពួកគេគួរតែរៀបចំ សម្រាប់សង្រ្គាមដែលអូសបន្លាយជាច្រើនឆ្នាំ។ ថ្លែងនៅលើរថភ្លើងទៅកាន់ទីក្រុងគៀវ បន្ទាប់ពីដំណើរទស្សនកិច្ចលើកទី៣ របស់លោក ក្នុងរយៈពេលពីរថ្ងៃទៅកាន់តំបន់ដែលរងការបំផ្លិចបំផ្លាញដោយសង្រ្គាមនៅជិតខ្សែបន្ទាត់ជួរមុខនៅភាគខាងត្បូង និងភាគខាងកើតនៃប្រទេសអ៊ុយក្រែន លោក ហ្សេឡិនស្គី បានផ្តល់ដំណើររឿងដ៏រំជួលចិត្តអំពីអ្វីដែលលោក បានឃើញនៅពេលលោក បានថ្លែងទៅកាន់កិច្ចប្រជុំកំពូល នៃមេដឹកនាំសហភាពអឺរ៉ុប។ នៅក្នុងសុន្ទរកថាដ៏វែង...