សេដ្ឋកិច្ច
								ក្រុមហ៊ុនវេជ្ជសាស្ត្រ Neuralink របស់ Elon Musk ត្រូវចោទប្រកាន់ពីបទរំលោភលើសុខុមាលភាព បន្ទាប់សម្លាប់សត្វអស់១,៥០០ក្បាល រយៈពេល៤ឆ្នាំ
								អាមេរិក៖យោងតាមរបាយការណ៍មួយបានឲ្យដឹងថា ក្រុមហ៊ុនវេជ្ជសាស្រ្តដែលបង្កើតឡើងដោយលោក Elon Musk កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតសម្រាប់ការរំលោភលើសុខុមាលភាពអាចកើតមាន ដោយសត្វសរុបចំនួន ១,៥០០ ក្បាលបានស្លាប់ក្នុងរយៈពេល ៤ ឆ្នាំយោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ។ សារព័ត៌មានក្នុងស្រុកបាននិយាយថា បុគ្គលិកនៅ Neuralink បានធ្វើការត្អូញត្អែរផ្ទៃក្នុងថា ការធ្វើតេស្តិ៍សត្វកំពុងធ្វើយ៉ាងប្រញាប់ប្រញាល់បណ្តាលឲ្យមានការឈឺចាប់ និងការស្លាប់ដោយមិនចាំបាច់។ កំណត់ត្រាដែលឃើញដោយទីភ្នាក់ងារព័ត៌មានបានចោទប្រកាន់ថា ចៀម ជ្រូក និងស្វាចំនួន ២៨០ ក្បាលបានស្លាប់...