បច្ចេកវិទ្យា
អ៊ុយក្រែន មិនអាចការពារខ្លួនបានឡើយ ក្រោយពេលដែលរុស្សីបញ្ចេញយន្តហោះចម្បាំង ជំនាន់ថ្មី
បរទេស៖ យោងតាមការឆ្លើយឆ្លងគ្នា រវាងក្រុមមន្ត្រីជាន់ខ្ពស់ របស់រដ្ឋាភិបាលប្រទេសអ៊ុយក្រែន ជាមួយនឹងក្រុមអ្នកយកព័ត៌មានរបស់ ABC News កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថាយន្តហោះចម្បាំងជំនាន់ថ្មីបំផុត របស់ប្រទេសរុស្សី Su-35 ដែលត្រូវយកមកប្រើប្រាស់នោះ គឺនឹងធ្វើឲ្យប្រព័ន្ធការពារអាកាសរបស់អ៊ុយក្រែន គ្មានសមត្ថភាពដើម្បីទប់ទល់វាបាននោះទេ។ ប្រភពដែលសុំមិនបញ្ចេញអត្តសញ្ញាណ បានបញ្ជាក់ប្រាប់ទៀតថា Su-35 ម៉ូដេលចុងក្រោយនេះ អាចបំពាក់មកជាមួយនឹងប្រព័ន្ធរ៉ាដាដ៏មានប្រសិទ្ធភាព ព្រមទាំងការបាញ់គ្រាប់រ៉ូក្កែត ពីចំងាយដើម្បីជួយគាំទ្របានយ៉ាងខ្លាំង ទៅឲ្យកងកម្លាំងទ័ពថ្មើជើងរុស្សីដែលអ៊ុយក្រែនបច្ចុប្បន្នគ្មាមសមត្ថភាពនឹងការពារនោះទេ។...