កីឡា

Joao Felix៖ Chelsea ជាក្លឹបធំបំផុតមួយ របស់ពិភពលោក ខ្ញុំនឹងជួយក្រុមសម្រេចបំណង

ជាផ្លូវការហើយដែលកីឡាករ Joao Felix បានសម្រេចផ្ទេរមកចូលរួម ជាមួយនឹងក្លឹបតោខៀវ Chelsea ពីក្លឹប AT Madrid ទោះបីក្នុងនាមជាកីឡាករលេងខ្ចីជើងក្តី ជាមួយនឹងកញ្ចប់តម្លៃខ្លួន១០លានផោន និងជម្រើសសម្រាប់ទិញដាច់ នៅពេលក្រោយ។

នៅក្រោយការចុះហត្ថលេខា កីឡាករ Felix បានបង្ហាញអារម្មណ៍រីករាយ ដោយបាននិយាយថា៖ក្លឹប Chelsea គឺជាក្លឹបដ៏អស្ចារ្យមួយរបស់ពិភពលោកខ្ញុំសង្ឃឹមថា នឹងអាចជួយក្រុមសម្រេចបានតាមគោលដៅ ហើយខ្ញុំពិតជារីករាយខ្លាំងមែនទែន ដែលនឹងមកចូលរួមធ្វើការងារ ជាមួយនឹង Stamford Bridge។

រំលឹកដែរថា AT Madrid ធ្លាប់បានចំណាយថវិកា ដល់ទៅ១២៦លានផោន សម្រាប់កីឡាករវ័យ២៣ឆ្នាំរូបនេះ ពីក្លឹប Benfica តាំងតែពីឆ្នាំ២០១៩ ប៉ុន្តែជាលទ្ធផលគាត់ មិនអាចបំពេញតាមការចង់បាន របស់ក្លឹបបានឡើយ ហើយក៏មិនសូវ
មានទំរង់លេងល្អខ្លាំង ដូចពីមុនឡើយ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top