Event
ក្រុមហ៊ុន Tiger Beer អបអរឆ្នាំនៃភាពជឿជាក់ដ៏អស្ចារ្យ សម្រាប់ចុងឆ្នាំ ជាមួយកំពូលតារា K-Pop Jessi និងកំពូលតារាល្បីៗ ប្រចាំប្រទេសជាច្រើនរូបទៀត
ភ្នំពេញ៖ ថ្ងៃទី៣ ធ្នូ ២០២២ ក្រុមហ៊ុន Tiger Beerជាក្រុមហ៊ុនស្រាបៀរលំដាប់អន្តរជាតិ មានដើមកំណើតមកពីអាស៊ី បានអបអរឆ្នាំនៃភាពជឿជាក់ជាមួយ នឹងមហាព្រឹត្តិការណ៍ការប្រគំតន្រ្តីដ៏កក្រើក ដើម្បីចែកជូនទស្សនីយភាពដ៏អស្ចារ្យ នៃការសម្ដែងផ្ទាល់របស់តារាចម្រៀងល្បីៗ ប្រចាំប្រទេសកម្ពុជាជាច្រើនរូប និងជាពិសេសគឺកំពូលតារាស្រី K-Pop លំដាប់ពិភពលោកគឺកញ្ញា Jessi ឲ្យបានសម្ដែងក្នុងការប្រគំតន្រ្តីដំបូងបង្អស់ នៅប្រទេសកម្ពុជារបស់គាត់។ ព្រឹត្តិការណ៍ដ៏រំភើបដែលបានទាក់ទាញ អ្នកចូលរួមរហូតដល់ជាង ២0,000នាក់...