ព័ត៌មានអន្តរជាតិ
អ្នកនាង Jennifer Lopez លុបការបង្ហោះទាំងអស់ចេញពី Instagram បណ្តាញប្រព័ន្ធផ្សព្វផ្សាយ សង្គមផ្សេងទៀត ឡើងងងឹត
អាមេរិក៖បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រ Channel news Asia បានប្រាប់ឲ្យដឹងថាអ្នកនាង Jennifer Lopez ត្រៀមប្រកាសគម្រោងថ្មីហើយឬនៅ ហើយអ្នកគាំទ្ររបស់នាងកំពុងស្មានមិនដល់បន្ទាប់ពីបណ្តាញសង្គមរបស់តារាចម្រៀងស្រីរូបនេះបានងងឹតសូន្យឈឹងកាលពីថ្ងៃអង្គារ (២២ វិច្ឆិកា)។ការបង្ហោះ Instagram ទាំងអស់ត្រូវបានលុបចោល ហើយមិនមានការបង្ហោះថ្មីនៅលើទំព័រ Facebook, TikTok និង Twitter របស់នាងទេ។ រូបភាពកម្រងព័ត៌មានរបស់នាងនៅលើបណ្តាញទាំងអស់របស់នាងក៏ត្រូវបានជំនួសដោយរូបភាពខ្មៅរឹង។ Lopez មានអ្នកតាមដាន...