ព័ត៌មានអន្តរជាតិ
រុស្ស៊ី ផ្តល់រង្វាន់ ដល់អ្នកបើកយន្តហោះចម្បាំង ដែលពាក់ព័ន្ធនឹងការធ្លាក់ យន្តហោះដ្រូនរបស់អាមេរិក
ម៉ូស្គូ៖ មន្ត្រីអាមេរិកឲ្យដឹងថា ជើងហោះហើរឃ្លាំមើលនៅសមុទ្រខ្មៅ បានដំណើរការឡើងវិញ ទោះបីជារុស្ស៊ីបានទម្លាក់យន្តហោះដ្រូនធុន MQ-9 Reaper ក៏ដោយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានអាល់ហ្សាហ្ស៊ីរ៉ា។ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា ប្រទេសរុស្ស៊ីបានផ្តល់រង្វាន់រដ្ឋដល់អ្នកបើកបរយន្តហោះចម្បាំងពីររូប ដែលពាក់ព័ន្ធនឹងការទម្លាក់យន្តហោះដ្រូនស៊ើបការណ៍របស់សហរដ្ឋអាមេរិក ដែលបានធ្លាក់ចូលទៅក្នុងសមុទ្រខ្មៅ ខណៈដែលមន្ត្រីសហរដ្ឋអាមេរិកបានប្រកាសថា ជើងហោះហើរចារកម្មរបស់ខ្លួននៅក្នុងតំបន់បានដំណើរការឡើងវិញ។ ការបង្ហាញរង្វាន់កាលពីថ្ងៃសុក្រដល់អាកាសយានិកយន្តហោះចម្បាំង Su-27 រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បានកោតសរសើរ ចំពោះសមិទ្ធិផលរបស់ពួកគេក្នុងការរារាំងយន្តហោះដ្រូន...