ព័ត៌មានអន្តរជាតិ
Update ៖ គ្រោះទឹកជំនន់នៅហ្វីលីពីន បណ្តាលឲ្យស្លាប់ មនុស្សរហូតដល់២៥នាក់
ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ថា ក្រុមមន្ត្រីបានឲ្យដឹងនៅថ្ងៃពុធនេះថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ នៅក្នុងប្រទេសហ្វីលីពីន បានកើនឡើងដល់២៥នាក់ហើយ ដោយព្យុះរំពឹងថា នឹងធ្វើឱ្យមានភ្លៀងធ្លាក់បន្ថែមទៀត លើតំបន់ភាគខាងត្បូង និងកណ្តាល ដែលរងគ្រោះខ្លាំងបំផុត ។ មនុស្សរាប់ម៉ឺននាក់ត្រូវបានបង្ខំឱ្យភៀសខ្លួន ចេញពីផ្ទះរបស់ពួកគេ ខណៈដែលភ្លៀងធ្លាក់ខ្លាំង បានលិចលង់ភូមិជនបទ...