កីឡា
ប៉ទុយហ្គាល់លត់ស្វីស ដល់ទៅ៦គ្រាប់ទល់នឹង១ឡើង វគ្គ៨ក្រុមចុងក្រោយ
កីឡាករ Goncalo Ramos ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Benfica បានបង្ហាញខ្លួនឲ្យជម្រើសជាតិប៉ទុយហ្គា ល់យប់មិញនេះជាមួយនឹងទំរង់ប្រយុទ្ធដ៏អស្ចារ្យ ដោយអាចរកគ្រាប់បាល់បានទៅដល់ ៣គ្រាប់ម្នាក់ឯងជួយឲ្យក្រុមយកឈ្នះជម្រើសជាតិ ស្វីសក្នុងលទ្ធផលដល់ទៅ៦ទល់នឹង១។ ប៉ទុយហ្គាល់យប់មិញថ្វីត្បិតគ្រប់គ្រងបាល់បានតិចជាង ស្វីសត្រឹមតែ៤៧ភាគរយក្តីប៉ុន្តែក្រុមបានសម្រុកស៊ុត គ្រាប់បាល់យ៉ាងខ្លងដល់ទៅ១៥ដងនិងចំគោលដៅ៩ដងរហូតបែកធ្លាយគ្រាប់បាល់ ដំបូងតាំងតែពីនាទីទី១៧ដោយកីឡាករ Ramos និងបន្តមួយគ្រាប់ទៀតមុនចប់តង់ទី១ដោយខ្សែការពារ Pepe។ ការប្រកួតឈានដល់ការប្រកួតតង់ទី២ កីឡាករ Ramas ដដែលបន្ថែមគ្រាប់ទី៣នាទីទី៥១ ហើយតាមពីក្រោយដោយ...