ព័ត៌មានអន្តរជាតិ
ការកាប់បំផ្លាញព្រៃឈើ នៅព្រៃអាម៉ាហ្សូន របស់ប្រេស៊ីលបានធ្លាក់ចុះ ៦១ ភាគរយ កាលខែមករា
ប្រេស៊ីល៖បើយោងតាមរបាយការណ៍ផ្លូវការមួយបានប្រាប់ឲ្យដឹងថា ការកាប់បំផ្លាញព្រៃឈើនៅតំបន់ ព្រៃអាម៉ាហ្សូនរបស់ប្រទេសប្រេស៊ីលបានធ្លាក់ចុះ ៦១ ភាគរយកាលខែមករា គឺខែដំបូងរបស់លោកប្រធានាធិបតីឆ្វេងនិយម Luiz Inacio Lula da Silva ដែលត្រឡប់មកធ្វើការវិញបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុននេះយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ នេះបើយោងតាមវិទ្យាស្ថានស្រាវជ្រាវអវកាស INPE ថា រូបភាពផ្កាយរណបពីប្រព័ន្ធត្រួតពិនិត្យ DETER បានបង្ហាញពីផ្ទៃដី ១៦៧ គីឡូម៉ែត្រការ៉េត្រូវបានបំផ្លាញ ។ ចំនួននោះស្មើនឹងទីលានបាល់ទាត់ហ្វតសាលចំនួន...