កីឡា
Pogba មិនអាចបង្ហាញខ្លួនលេងនៅ World Cup ឡើយដោយសាររបួសភ្លៅ
កីឡាករបារាំង Paul Pogba នឹងត្រូវអវត្តមាននៅក្នុងព្រឹត្តិការណ៍ បាល់ទាត់ពិភពលោក ក្នុងប្រទេសកាតា ទាំងគួរឲ្យសោកស្តាយបំផុត ក្រោយពេលដែលទទួលរងរបួសសាជាថ្មី នៅត្រង់ភ្លៅរបស់គាត់ នេះបើយោងតាមការបញ្ជាក់ ដោយភ្នាក់ងាររបស់កីឡាករ។ ប្រភពដដែលបានអះអាងឲ្យដឹងទៀតថា កីឡាករបារាំងរូបនេះបានទទួលរងរបួសសាជាថ្មី នៅក្នុងការហ្វឹកហាត់ប៉ុណ្ណោះជាមួយនឹងក្លឹប Juventus ហើយជឿជាក់ថា នឹងត្រូវសម្រាកព្យាបាលថែរក្សារបួស ដល់ទៅ៣សប្តាហ៍។ គួរឲ្យដឹងដែរថាពេលនេះ Pogba កំពុងស្ថិតនៅក្នុងការធ្វើតេស្ត និងពិនិត្យដោយក្រុមគ្រូពេទ្យក្នុងទីក្រុង...