ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Mitsubishi Materials ផ្តល់ប្រាក់សំណង១៨ លានដុល្លារដល់កម្មករចិន ក្នុងសម័យសង្គ្រាមលោកលើកទី២

តូក្យូ៖ នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មានស៊ីនហួរផ្លូវការរបស់ប្រទេសចិន និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត បានរាយការណ៍ថា ក្រុមហ៊ុន Mitsubishi Materials Corp បានបង់ប្រាក់សំណងចំនួន ១៨ លានដុល្លារ ដល់ជនរងគ្រោះជនជាតិចិនចំនួន ១,២៩០ នាក់ និងក្រុមគ្រួសារបានស្លាប់បាត់បង់ជីវិត ដោយសារការប្រើប្រាស់កម្លាំងពលកម្ម ដោយបង្ខំក្នុងអំឡុងសង្គ្រាមលោកលើកទី ២ ។

ជនរងគ្រោះចំនួន ១,២៩០នាក់មានចំនួនប្រហែល ១/៣ នៃជនរងគ្រោះសរុប ៣,៧៦៥ នាក់ ដែលក្រុមហ៊ុន Mitsubishi Materials បានផ្តល់សំណងដល់ជនរងគ្រោះ ក្រោមកិច្ចព្រមព្រៀងដោះស្រាយវិចារណកថា ដែលខ្លួនបានបញ្ចប់ជាមួយនឹងក្រុមជនជាតិចិនតំណាងឲ្យជនរងគ្រោះកាលឆ្នាំ ២០១៦។ នេះបានកត់សម្គាល់ចំនួនមនុស្សច្រើនបំផុត ទទួលបានអត្ថប្រយោជន៍ពីសំណងក្រោយសង្គ្រាមរបស់ក្រុមហ៊ុនជប៉ុនមួយ។

នេះបើយោងតាមរបាយការណ៍របស់ស៊ីនហួនៅថ្ងៃនោះថា ដំណើរការបន្តនៃការអនុវត្តកិច្ចព្រមព្រៀងនេះ ត្រូវបានបង្ហាញជាសាធារណៈជាលើកដំបូងលើរបាយការណ៍។ ចំនួនទឹកប្រាក់នៃសំណង ដែលបានបង់ទៅឲ្យជនរងគ្រោះចំនួន ១,២៩០ ត្រូវបានបង្ហាញនៅក្នុងសន្និសិទ ស្តីពីមិត្តភាពជប៉ុន-ចិនបានធ្វើឡើងកាលពីថ្ងៃអាទិត្យសប្តាហ៍មុន ។

ក្រោមកិច្ចព្រមព្រៀងបានចុះហត្ថលេខា កាលពីខែមិថុនា ឆ្នាំ ២០១៦ ក្រុមហ៊ុន Mitsubishi Materials បានសុំទោស និងផ្តល់សំណងចំនួន ១០០,០០០ យន់ សម្រាប់ជនរងគ្រោះម្នាក់ៗ។ មានការរំពឹងទុកថា វឌ្ឍនភាពនៃការអនុវត្ត មិនត្រូវបានគេផ្សព្វផ្សាយជាសាធារណៈនោះទេ ដោយសារក្រុមហ៊ុនជប៉ុនចំនួន២បានបញ្ជាឲ្យបង់ប្រាក់សំណងដោយតុលាការកំពូលកូរ៉េខាងត្បូងដល់ដើមបណ្តឹងកូរ៉េខាងត្បូងជុំវិញការបង្ខំឲ្យធ្វើការក្នុងអំឡុងសង្គ្រាម មិនបានអនុវត្តតាម ធ្វើឲ្យទំនាក់ទំនងរវាងជប៉ុន និងកូរ៉េខាងត្បូងកាន់តែជូរចត់។

យោងតាមរបាយការណ៍បានឲ្យដឹងថា ការទូទាត់សំណងរបស់ក្រុមហ៊ុន Mitsubishi Materials ដល់ជនរងគ្រោះជនជាតិចិនត្រូវបានប្រគល់ឲ្យទៅមូលនិធិ ដែលបានបង្កើតឡើងបន្ទាប់ពីកិច្ចព្រមព្រៀង៕ ដោយ៖លី ភីលីព

Most Popular

To Top