ព័ត៌មានអន្តរជាតិ
អ៊ីរ៉ង់ បង្កើនវត្តមានយោធា នៅជិតព្រំដែនអ៊ីរ៉ាក់ ដើម្បីប្រឆាំងនឹងការគំរាមកំហែង ពីក្រុមបំបែកខ្លួន
តេអេរ៉ង់៖ មេបញ្ជាការ IRGC បានឲ្យដឹងថា កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានបង្កើនវត្តមានយោធានៅជិតព្រំដែនភាគខាងលិច និងភាគពាយ័ព្យនៃប្រទេស ដើម្បីដោះស្រាយជាមួយនឹងការគំរាមកំហែងពីក្រុមបំបែកខ្លួន។ អង្គភាព IRGC និងកងកម្លាំងពិសេសត្រូវបានដាក់ពង្រាយ “ដើម្បីការពារការជ្រៀតចូលនៃភេរវករដែលមានទំនាក់ទំនងជាមួយក្រុមបំបែកខ្លួន ដែលមានមូលដ្ឋាននៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ និងការរត់ពន្ធអាវុធចូលទៅក្នុងប្រទេស” នេះបើតាមការលើកឡើងរបស់លោក Mohammad Pakpour មេបញ្ជាការនៃកងកម្លាំងជើងគោក IRGC។ លោក Pakpour...