សិល្បៈ និង កម្សាន្ត
ព្រះបាទស៊ីសុវត្ថិនិងកីឡាប្រដាល់ ទ្រង់ធ្លាប់ប្រកួតប្រដាល់និងទទួលជ័យជំនះជាញឹកញយ
តាំងពីបុរាណមក ប្រដាល់គឺសិល្បៈប្រយុទ្ធដ៏សំខាន់មួយក្នុងជីវភាពរបស់មនុស្សខ្មែរយើង ពួកគេជឿថាប្រដាល់ញឺជាគ្រឿងសម្តែងពីថ្វីដៃរបស់មនុស្សអ្នកខ្លាំងពូកែ និងសេចក្តីអង់អាចក្លាហានរបស់សេនាទាហាន ដោយបុរាណលោករាប់ជាវិធីសាស្ត្រ១នៃការធ្វើសមយុទ្ធហ្វឹកហាត់សមត្ថភាព១បែប។ នៅសម័យនោះរាប់តាំងពីរាស្ត្រសាមញ្ញរហូតដល់មន្ត្រីឬរាជវង្សតែងហាត់ប្រដាល់យុទ្ធគុនដើម្បីការពារខ្លួន និងពង្រឹងជំនាញប្រយុទ្ធ។ ជាធម្មតាអ្នកប្រដាល់ដែលមានថ្វីដៃខ្លាំងពូកែច្រើនជាសេនាទាហាន ឬត្រូវបានគេជ្រើសរើសជាសេនាការពារនៃក្រុមអភិជននិងនាម៉ឺនមន្ដ្រី។ ព្រះមហាក្សត្រសម័យបុរាណទ្រង់សព្វព្រះទ័យនឹងកីឡាប្រដាល់ណាស់ ឯនាម៉ឺនមន្ត្រីវិញក៏ពេញចិត្តនឹងចូលរួមក្នុងការប្រកួតប្រដាល់ដែរ នៅទីនេះចំពោះប្រដាល់គឺគេនិយាយពីកិត្តិយស បើទោះបីជាជារង្វាន់ដែលទទួលបានគឺតិចតួចក៏ដោយចុះ ឯសម្ថភាពរបស់អ្នកប្រដាល់គឺមិនអាចកំណត់បានទេ សូម្បីតែជាគ្រូនិងសិស្សក៏ដោយ។ នៅក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ យើងសង្កេតឃើញថា ព្រះអង្គសព្វព្រះរាជហឫទ័យប្រដាល់ជាពន់ពេក ទ្រង់តែងរៀបចំអោយមានការប្រកួតប្រដាល់នៅក្នុងព្រះបរមរាជវាំងមុខព្រះមហាប្រាសាទទីប្រថាប់ ដើម្បីទតកម្សាន្តនាឱកាសព្រះរាជពិធីសំខាន់ផ្សេងៗ ដូចជា ព្រះរាជពិធីចូលឆ្នាំថ្មី...