កីឡា

ថៅកែជនជាតិកាតា ត្រៀមខ្លួនរួចរាល់ដើម្បីទិញ យកក្លឹបបិសាចក្រហម Man UTD

ត្រកូល Glazer ដែលជាប្រធានក្លឹបរបស់ Man UTD អស់រយៈពេលជាច្រើនឆ្នាំមក ហើយនោះគឺបានប្រកាសហើយថា នឹងស្វែងរកម្ចាស់ក្លឹបថ្មីនៅក្នុងពាក់កណ្តាលខែកុម្ភៈនេះ។

The Goal ជឿជាក់ក្នុងនោះក្រុមហ៊ុនមកពីប្រទេសកាតាមួយគឺជាអ្នកដែល មានទំនុកចិត្តបំផុតក្នុងការចរចាទិញយក ក្លឹបអង់គ្លេសមួយនេះហើយប្រសិនបើកិច្ចព្រមព្រៀងអាចធ្វើទៅជោគជ័យមែននោះគេជឿជាក់ថាលោក​​​ Erik ten Hag នឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីក្រុមហ៊ុននេះជាមិនខានជាពិសេសបញ្ហាហិរញ្ញវត្ថុ។

គួរឲ្យដឹងដែរថាមកពេលនេះក្លឹបបិសាចក្រហម Man UTD និងម្ចាស់ក្លឹបត្រកូល The Glazer បានប្រកាសដាក់លក់ក្លឹបក្នុង តម្លៃប្រមាណជា៦ពាន់លានផោនឬប្រមានជា៧,២ពាន់លានដុល្លារនិងព្រមទាំងគម្រោងអភិវឌ្ឍកីឡាដ្ឋានចំនួ២ពាន់លានផោនទៀតផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top