ព័ត៌មានអន្តរជាតិ
នាវាផ្ទុកយន្តហោះអាមេរិក ត្រឡប់ទៅកាន់ដែនទឹកភាគខាងកើតកូរ៉េខាងត្បូងវិញ ក្រោយកូរ៉េខាងជើង បាញ់មីស៊ីលរំលងលើជប៉ុន
សេអ៊ូល៖ យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា នាវាផ្ទុកយន្តហោះអាមេរិកមួយគ្រឿង នឹងត្រូវដាក់ពង្រាយឡើងវិញ ទៅកាន់ដែនទឹកភាគខាងកើតកូរ៉េខាងត្បូងនៅថ្ងៃពុធ មួយថ្ងៃបន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីល ផ្លោងពីលើ ប្រទេសជប៉ុន ហើយបាននាំមកនូវការថ្កោលទោសយ៉ាងរហ័សពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក្នុងតំបន់ ជាការឆ្លើយតប។ នៅព្រឹកថ្ងៃពុធម្សិលមិញនេះ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានបាញ់មីស៊ីលពីដីទៅដី ចំនួន៤គ្រាប់ ឆ្ពោះទៅសមុទ្រជប៉ុន ក្នុងអំឡុងសមយុទ្ធរួមគ្នា ដែលធ្វើឡើងជាផ្នែកនៃការឆ្លើយតបរបស់ពួកគេ ចំពោះការបាញ់មីស៊ីលរបស់កូរ៉េខាងជើង។ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា...