សិល្បៈ និង កម្សាន្ត
លុយសល់ក្រាលដេក តែ Luis Koo គ្មានបំណងរៀបការក្នុងវ័យ ៥២ ឆ្នាំឡើយ
ឈានជើងចូលវ័យ ៥២ ឆ្នាំកំពូលតារាសម្ដែងហុងកុង Luis Koo នៅតែធ្វើឱ្យអ្នកគាំទ្រទន្ទឹងរងចាំមើល មុខមាត់អនាគតភរិយារបស់តារាប្រុសរូបនេះ ខណៈទ្រព្យសម្បត្តិសល់រាប់សែនលានដុល្លារតែ លោកជ្រើសរស់នៅឯកាតែម្នាក់ឯង។ តារាសម្ដែងហុងកុងល្បីៗដែលមានវ័យស្របាលគ្នានឹង Luis ខ្លះមានប្រពន្ធកូន ហើយខ្លះមាន ដល់ចៅទៅហើយ តែតារាប្រុសរូបនេះនៅមិនទាន់រកគូជីវិតត្រូវចិត្តស៊ូរស់នៅក្នុងភាពឯកាជាមួយទ្រព្យ សម្បត្តិច្រើនសន្ធឹកសន្ធាប់។ អបអរក្នុងវ័យ ៥២ ឆ្នាំ Luis បានរៀបចំកម្មវិធីទទួលទានអាហារជាមួយ ម្ដាយ និងសាច់ញាតិរបស់លោក។ បើនិយាយពីទ្រព្យសម្បត្តិរបស់តារាប្រុសរូបនេះ...