Event

WURKZ ប្រដាល់គុនខ្មែរ ប្រចាំប្រទេស រដូវកាលទី២ ចាប់ផ្តើមទទួលពាក្យ

ព្រឹត្តិការណ៍ដ៏ធំអស្ចារ្យប្រចាំឆ្នាំ WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស រដូវកាលទី២ បានប្រកាសបើកស្វាគមន៍ កីឡាករប្រដាល់គុនខ្មែរ មកចុះឈ្មោះចូលរួមប្រកួត ចាប់ពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅឯស្ថានីយទូរទស្សន៍ ថោន ដើម្បីចូលរួមការប្រកួតជម្រុះ ដណ្តើមកៅអីចូលរួមក្នុងកម្មវិធី ដែលនឹងត្រូវចាប់ផ្តើម ក្នុងពេលឆាប់ៗខាងមុខនេះ។

ដើម្បីចុះឈ្មោះចូលរួម បេក្ខជនត្រូវមានលក្ខណដូចជា៖ ១) ត្រូវមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ២) ត្រូវមានទម្ងន់ចន្លោះពី ៥៧គីឡូក្រាមដល់៦០គីឡូក្រាម ៣) ត្រូវមានបទពិសោធន៍ ប្រកួតចាប់ពី១៥ដងឡើងទៅ ៤) ត្រូវមានកាយសម្បទាគ្រប់គ្រាន់ និង៥) បេក្ខជនត្រូវមានឈ្មោះហាត់ប្រដាល់ នៅក្នុងក្លិបប្រដាល់ដែលទទួលស្គាល់ ដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។

គណៈកម្មាធិការ នឹងធ្វើការជ្រើសរើសបេក្ខជន ដែលបានដាក់ពាក្យទូទាំងប្រទេស ដើម្បីធ្វើការប្រកួតជម្រុះយកអ្នកមានសមត្ថភាព ចំនួន២៤រូប បន្ទាប់មកជម្រុះលើកទី២ ជ្រើសរើសយក១២រូប ដើម្បីធ្វើដំណើរប្រកួតវិលជុំសន្សំពិន្ទុ នៅតាមខេត្តរហូតឆ្ពោះទៅវគ្គផ្តាច់ព្រ័ត្រ ដណ្តើមខ្សែក្រវាត់លំដាប់ពិភពលោក IPCC KUN KHMER និងប្រាក់រង្វាន់ ៤៨ លានរៀល សម្រាប់ជ័យលាភីលេខ១។

កីឡាករដែលចូលរួមដំណើរ ប្រកួតវិលជុំតាមខេត្តទាំងអស់ ក៏នឹងទទួលបានប្រាក់លើកទឹកចិត្ត ទៅតាមចំណាត់ថ្នាក់នីមួយៗ ដែលរង្វាន់មានសរុប រហូតដល់ទៅ ១២៤ លានរៀល ឧបត្ថម្ភដោយភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ។

ដូច្នេះ កីឡាករប្រដាល់គុនខ្មែរ ដែលមានបំណងចង់ប្រែក្លាយខ្លួន ពីកីឡាករធម្មតាឲ្យទៅជាកំពូលកីឡាករ ប្រចាំប្រទេស ឈ្នះប្រាក់ច្រើនសន្ធឹកសន្ធាប់ និងក្លាយជាម្ចាស់ខ្សែក្រវាត់ពិភពលោក សូមកុំភ្លេចដាក់ពាក្យ ចូលរួមប្រកួត។
ភេសជ្ជៈប៉ូវកម្លាំង WURKZ បង្កើនថាមពលឥតឈប់ឈរ!

Most Popular

To Top