ព័ត៌មានអន្តរជាតិ
រុស្សី គ្រោងនឹងបង្កើនផលិតកម្ម ផលិតគ្រឿងសព្វាវុធ
យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃពុធម្សិលមិញនេះ បានឲ្យដឹងថាក្រុមហ៊ុនផលិតអាវុធ របស់ក្រសួងការពារជាតិរុស្សី Rostech បានប្រកាសក្នុងការបង្កើនផលិតកម្មរបស់ខ្លួន ក្នុងពេលដែលតំរូវការយោធាកំពុងកើនឡើង។ Rostech បានសរសេរបែបនេះថា៖ នៅពេលបច្ចុប្បន្ននេះផ្នែកជាច្រើនរបស់យើង បានចាប់ផ្តើមដំណើរការប្រតិបត្តិការផលិត ក្នុងលក្ខខណ្ឌពិសេស ដោយក្នុងនោះបុគ្គលិកជាច្រើន គឺចាំបាច់ត្រូវធ្វើការថែមម៉ោង ហើយជាពិសេសនៅចុងសប្តាហ៍ទៀតផង។ Rostech បន្តថា៖ការបង្កើនផលិតកម្មបន្ថែមទៀត ធ្វើឡើងដើម្បីអាចបំពេញតាមផែនការ របស់រដ្ឋាភិបាលទីក្រុងមូស្គូ។ គួរឲ្យដឹងដែរថាសេចក្តីថ្លែងការណ៍នេះ បានធ្វើឡើងនៅបន្ទាប់ពីប្រធានាធិបតីរុស្សីលោក...