កីឡា
Silva សារភាពថាចង់ចាកចេញពី Man City ដើម្បីផែនការថ្មី
ទោះបីជាមានព័ត៌មានអំពីការចាកចេញ ពីអង់គ្លេសទៅចូលរួមជាក្លឹប Barcelona តាំងតែពីរដូវក្តៅកន្លងមកក្តី ប៉ុន្តែកីឡាករ Silva មកដល់ពេលនេះនៅតែមានឈ្មោះ ជាកីឡាកររបស់ Man City នៅឡើយរហូតដល់ចុងរដូវកាល។ ប៉ុន្តែមកដល់ពេលនេះ កីឡាករប៉ទុយហ្គាល់រូបនេះ មិនបានបដិសេធទេថា គាត់នឹងចាកចេញពីអង់គ្លេស ដើម្បីស្វែងរកការប្រកួតប្រជែងថ្មីនៅថ្ងៃណាមួយ ឬយ៉ាងឆាប់បំផុតនៅចុងរដូវកាលនេះ ហើយនឹងបន្តផ្តោតយកចិត្ត ទុកដាក់ខ្លាំងសម្រាប់រដូវកាលនេះ រហូតដល់លទ្ធផលជាផ្លូវការ។ Silva បាននិយាយថា៖ខ្ញុំពេលនេះមានវ័យ២៨ឆ្នាំ...