សិល្បៈ និង កម្សាន្ត

ច្បាស់ហើយ ម៉ានីន និង ភិទិ វិលមកជាសង្សារគ្នាវិញ

ភ្នំពេញ៖ អ្នកលេងបណ្តាញ សង្គមមួយចំនួនប្រាកដ ជាស្គាល់ស្រីស្អាត ម៉ានីន ដែលជាអ្នកលក់អនឡាញល្បី ឈ្មោះដែលធ្លាប់មានរឿងអាស្រូវ ស្នេហាជាមួយតារាចម្រៀង ចំណូលថ្មី ថុល សុភិទិ បង្កទៅជារឿង ល្បីពេញបណ្តាញសង្គម រហូតដល់តារាចម្រៀងរូបនេះ ចេញមុខការពារគូស្នេហ៍ និងសុំចិត្តអ្នកគាំទ្រ របស់ខ្លួនគោរព តាមការសម្រេចចិត្តរបស់លោក ។

ដោយសារចំណងស្នេហ៍ អ្នកទាំងពីរមានបញ្ហា មិនចេះចប់ពោលគឺ អ្នកគាំទ្រ របស់ ភិទិ មួយចំនួនបានរិះគន់ខ្លាំងក្លាពេកអ្នកនាង ឡុង ម៉ានីន បានប្រកាសបែកស្នេហ៍ជាមួយ ភិទិ ដោយរាប់អានគ្នា ជាមិត្តភក្តិដូចមុន។

យ៉ាងណាមិញ ការប្រកាសបែកគ្នានេះ មិនបានប៉ុន្មានស្រាប់តែថ្មីៗ ស្រីស្អាត ម៉ានីន បានបង្ហោះ រូបភាពផ្អែមល្ហែមជាមួយ ភិទិ ជាសាធារណៈអម ដោយចំណងជើងថា «2022ពួកយើងបានជួបបញ្ហាជាមួយគ្នាច្រើនណាស់ ដែលធ្វើ អោយយើងបែកគ្នា តែចុងក្រោយយើងពិតជាមិនអាចខ្វះគ្នាបានឡើយ ចាប់ពីថ្ងៃនេះតទៅមុខទោះមានរឿងអ្វីក៏យើង មិនចុះចាញ់ឡើយយើងតស៊ូ ទៅមុខជាមួយគ្នារហូត»។

មិនត្រឹមតែអត្ថន័យ ស្នេហាផ្អែមល្ហែមខាងលើនេះទេ ងាកទៅកាន់ ថុល សុភិទិ វិញ ក៏បានស៊ែរ និងសរសេរដែរថា «ជូនពរ ពួកយើងជួបតែរឿងល្អៗ ក្នុងឆ្នាំថ្មី Long Manin» ៕

ដោយ៖ ម៉ានី

Most Popular

To Top